Empire Tech

អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ!🙏🎉

សូមក្រាបថ្វាយព្រះពរ សូមព្រះមហាក្សត្រី ទ្រង់ប្រកបដោយ ព្រះកាយពលមាំមួនព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្ត្រកម្ពុជា។

✨ ព្រះរាជពិធីច្រត់ព្រះនង្គ័ល

✨ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺ​ជា​ព្រះ​រាជ​ពិធី​បុណ្យ​ប្រពៃណី​មួយ​របស់​ខ្មែរ​តាំង​ពី​បុរាណកាល ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង ដើម្បី​ប្រកាស​ពី​ដំណើរ​មក​ដល់​នៃ​រដូវ​ធ្វើ​ស្រែ​ចម្ការ​របស់​ប្រជា​រាស្ត្រ។
🙂 យើង​ខ្ញុំ​សូម​ជូន​ពរ​ដល់​បង​ប្អូន​ប្រជា​កសិករ​ទូ​ទាំង​ប្រទេស​កម្ពុជា​ទាំង​អស់​ឱ្យ​ទទួល​បាន​នូវ​ភោគផល​កសិកម្ម​ល្អ​ប្រសើរ ជួបតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា។ ✨

ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

សូមអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ សូមថ្វាយព្រះពរបវរមហាប្រសើរថ្វាយជូនព្រះករុណាជាអម្ចាស់ជីវិតតម្កល់ លើត្បូង ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សូមព្រះអង្គ ប្រកប ដោយ ព្រះបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរ។​

ពិធីបុណ្យវិសាខបូជា🙏🏻

🙏🏻 សូមអនុមោទនាបុណ្យ វិសាខបូជា ដែលជាពិធីរំលឹកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតមទ្រង់ ប្រសូត ទ្រង់បានបរមាភិសម្ពោធិ ទ្រង់រលត់ខន្ធចូលកាន់បរិនិព្វាន

១. ព្រះអង្គប្រសូតចាកព្រះមាតុទរ
២. ព្រះអង្គទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ
៣. ព្រះអង្គទ្រង់រលត់ខន្ធចូលកាន់បរិនិព្វាន

🌺 រីករាយទិវាអ្នកម្ដាយ!

យើងគ្រប់គ្នាសុទ្ធតែដឹងថា ក្ដីស្រឡាញ់របស់អ្នកម្ដាយ ចំពោះកូនៗមិនចេះសាបសូន្យឡើយ ហើយអ្នកម្ដាយតែងតែបារម្ភ និងគិតគូរដល់កូនៗមុនខ្លួនគាត់ជានិច្ច!
ទិវាអ្នកម្ដាយនេះ ជាពេលវេលាដ៏ល្អ ដើម្បីរំលឹក និងគិតគូរឡើងវិញអំពីក្ដីស្រឡាញ់ និងការគាំទ្រឥតលក្ខខណ្ឌដែលអ្នកម្ដាយបានផ្តល់ឲ្យយើងកន្លងមក។

អបអរសាទរទិវាពលកម្មអន្ដរជាតិ!💗🎉

ក្នុងឱកាសនេះដែរ យើងខ្ញុំសូមថ្លែងអំណរគុណទៅកាន់បុគ្គលិក គ្រប់ជាន់ថ្នាក់ដែលបានខិតខំបំពេញនូវភារកិច្ច ក៏ដូចជាកាតព្វកិច្ចទៅតាមតួនាទី និងទំនួលខុសត្រូវបានយ៉ាងល្អ។
សូមគោរពជូនពរឱ្យបុគ្គលិក ក៏ដូចជាបងប្អូនទូទាំងប្រទេសទទួលបានសុខភាពល្អមាំមួន សុខកាយសប្បាយចិត្ត និងជោគជ័យគ្រប់កិច្ចការងារ។

🎉🎊សួស្តីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

🙏🏻សូមទេវតាឆ្នាំថ្មីប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រសើរ ចូលមានដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ជួបតែសេចក្ដីសុខ សុភមង្គល គ្រប់ក្រុមគ្រួសារ។

🎉រីករាយទិវានារីអន្តរជាតិ ៨មីនា

🙏សូមជូនពរដល់បងប្អូននារីទាំងអស់ជួបតែសេចក្តីសុខ សុខភាពល្អ សុភមង្គល សម្រស់កាន់តែស្អាត និងទទួលបានក្តីស្រឡាញ់ពីមនុស្សជុំវិញខ្លួន។

🙏សូមអនុមោទនាពិធីបុណ្យមាឃបូជា!

ថ្ងៃពុធ ១៥ កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី🙏

រីករាយពិធីបុណ្យចូលឆ្នាំចិន! 🧧

🎐🧨ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន យើងខ្ញុំសូមគោរពជូនពរលោកអ្នក ព្រមទាំងក្រុមគ្រួសារ សូមរកទទួលទានមានបាន លាភសំណាងចូលពេញគ្រួសារ សុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ច។
🏮 ឆ្នាំថ្មី | លាភធំ | សំណាងល្អ | អាយុយឺនយូរ | សុភមង្គលទ្វេដង | សេចក្ដីស្រឡាញ់🫶