✨🙏អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល🌾
ព្រះរាជពិធីដ៏មានតម្លៃបំផុតមួយ ដែលបង្ហាញពីការចាប់ផ្តើមរដូវកសិកម្ម និងជាសញ្ញានៃសម្បូរបែប សម្រាប់ប្រជាជាតិ ខ្មែរសូមអោយប្រទេសជាតិ ទទួលបានផលល្អ កសិកម្មរីកចម្រើន និងប្រជាពលរដ្ឋមានសុខសន្តិភាព សម្បូរសប្បាយ គ្រប់គ្នា ✨
Category: ព័ត៌មានថ្មីៗ និងការផ្តល់ជូនពិសេស
អបអរសាទរ ទិវាពលកម្មអន្តរជាតិ 🌍
អបអរសាទរ ទិវាពលកម្មអន្តរជាតិ 🌍
សូមគោរព និងអរគុណចំពោះការខិតខំប្រឹងប្រែងរបស់កម្មករ និងបុគ្គលិកគ្រប់វិស័យ។
សូមអនុមោទនា ពិធីបុណ្យវិសាខបូជា
🙏🌼សូមអនុមោទនា ពិធីបុណ្យវិសាខបូជា ថ្ងៃបុណ្យដ៏វិសេសវិសាល ដែលរំលឹកដល់ព្រះបរមគ្រូ ព្រះពុទ្ធ ក្នុងការប្រសូត្រ ត្រាស់ដឹង និងបរិនិព្វានសូមអោយពន្លឺនៃធម៌ បំភ្លឺផ្លូវជីវិត នាំមកនូវសេចក្ដីសុខ សន្តិភាព និងបញ្ញាសូមអោយលោកអ្នក និងក្រុមគ្រួសារ ទទួលបានសុភមង្គល និងសេចក្ដីចម្រើនគ្រប់ប្រការ ✨
🎉សួស្តីឆ្នាំថ្មី ឆ្នាំមមី 🎉
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រុមហ៊ុន Empire Tech សូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនដល់អតិថិជន និងបងប្អូនជនរួមជាតិទាំងអស់។ សូមឱ្យឆ្នាំថ្មីនេះ នាំមកនូវជោគជ័យក្នុងអាជីវកម្ម សុខភាពល្អបរិបូរណ៍ និងមានស្នាមញញឹមគ្រប់ក្រុមគ្រួសារ។✨
🩷រីករាយ ទិវាសិទ្ធនារីអន្តរជាតិ 🎉
🩷រីករាយ ទិវាសិទ្ធនារីអន្តរជាតិ 🎉
✨ 💐 សូមជូនពរឲ្យស្ត្រីទាំងអស់មានសុខភាពល្អ សំណាងល្អជោគជ័យក្នុងការងារ និងជីវិត
ទទួលបានការគោរព សេចក្តីស្រឡាញ់ និងឱកាសស្មើភាពគ្នាតម្លៃដ៏អស្ចារ្យរបស់ស្ត្រីទូទាំងពិភពលោក។
ស្ត្រីគឺជាកម្លាំងជំរុញសង្គម គឺជាម្តាយ ជាប្អូនស្រី ជាមិត្ត និងជាអ្នកដឹកនាំ ដែលខិតខំប្រឹងប្រែងមិនឈប់ឈរ។
🧧🎆 រីករាយបុណ្យចូលឆ្នាំចិន 2026 🎆🧧
🧧🎆 រីករាយបុណ្យចូលឆ្នាំចិន 2026 🎆🧧
សូមអោយការងារ និងអាជីវកម្ម រីកចម្រើន មានលាភសំណាងហូរចូល មាសប្រាក់ហូរហែជីវិតប្រចាំថ្ងៃជួបតែរឿងល្អៗ សុខភាពល្អ កម្លាំងកាយចិត្តមាំមួនគ្រួសាររួបរួមដោយភាពកក់ក្ដៅ ស្នាមញញឹម និងសេចក្តីស្រឡាញ់ ❤️
រីករាយបុណ្យនៃក្តីស្រឡាញ់ ❤️💌
រីករាយបុណ្យនៃក្តីស្រឡាញ់ ❤️💌
ចែករំលែកក្តីស្រឡាញ់មួយនេះជាមួយក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ ក្នុងថ្ងៃពិសេសនេះ និងជូនពរឲ្យមានសំណាងល្អគ្រប់ៗគ្នា
🙏 អនុមោទនាពិធីបុណ្យមាឃបូជា
រំលឹកដល់ថ្ងៃនៃអភិលក្ខិតកាលទាំង៣ រួមមាន៖
១. ព្រះពុទ្ធទ្រង់ធ្វើចតុរង្គសន្និបាត
២. ទ្រង់សម្តែងឱវាទបាតីមោក្ខ
៣. ទ្រង់ដាក់អាយុសង្ខារ
🎉រីករាយឆ្នាំថ្មី ចូលឆ្នាំសកល2026
🎉រីករាយឆ្នាំថ្មី ចូលឆ្នាំសកល2026 សូមជូនពរដល់បងប្អូនទាំងអស់គ្នារកទទួលទានមានបាន សុខភាពល្អ ធ្វើដំណើរទៅកាន់ទីជិតឆ្ងាយជួបតែសេចក្តីសុខនិងសុវត្ថិភាព។
🎉 ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី ៧២ 🎉
សូមគោរពដឹងគុណចំពោះព្រះរាជបូជនីយកិច្ចដ៏ឧត្ដុង្គឧត្ដមរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» ដែលបានទាមទារឯករាជ្យភាពជូនជាតិមាតុភូមិប្រកបដោយជោគជ័យ។
🙏 សូមថែរក្សា និងពង្រឹងកេរ្តិ៍ដំណែលនៃសន្តិភាព និងអធិបតេយ្យភាពជាតិឱ្យបានស្ថិតស្ថេរយូរអង្វែង!
